
Want to spend less money purchasing movie?
Top up your wallet now and start saving.
Coming Soon
រឿងព្រាយបំពេកូន
នាងនីជាអ្នកលក់នំបញ្ចុកក្នុងភូមិមានប្ដីជាកសិករនិងកូនអាយុ៦ខែនិងកំពុងតែពរពោះកូនក្នុងផ្ទៃ។ ថ្ងៃមួយដោយឃ្លានសត្វបក្សីពេកនាងនីនិងប្ដីក៏បានយកកប់ភ្លើងទៅបុកសម្បុកបានសត្វមេធំមួយយកមកពិសារបាយជុំគ្នា។បន្ទាប់មកប្ដីនាងនីក៏ត្រូវជូនម្ដាយទៅស្រុកកំណើតវិញ ប៉ុន្ដែចៃដន្យអីចំថ្ងៃមានព្យុះភ្លៀងខ្លាំង ធ្វើឲ្យទូកក្រឡាប់លិចបាត់ស្រមោល។នាងនីបាត់ដំណឹងប្ដីដោយបាត់យូរខែក៏កើតក្ដីព្រួយបារម្ភនឹករលឹកបានពឹងអ្នកស្គាល់ឲ្យទៅតាមរកប្ដីមុនខ្លួនសម្រាលកូន។នាងនីរស់នៅចិញ្ចឹមកូនទាំងលំបាកវេទនាតែម្នាក់ឯង ក្រោយមកក៏ទទួលបានដំណឹងថាប្ដីទៅមានប្រពន្ធថ្មី នាងនីដឹងហើយឈឺចិត្ដម្នាក់ឯង ហើយនាងយំបីកូនកាត់ព្រៃក៏ត្រូវបាននាយវាសនាដែលជាអ្នកភូមិធ្លាប់តាមស្រលាញ់នាងតែនាងមិនព្រមក៏បានធ្វើបាបនាងរហូតដល់នាងដេកស្លាប់ក្រោយផ្ទះ។បន្ទាប់ពីស្លាប់ទៅខ្មោចនាងនីក៏បានយំសុំជំនួយពីអ្នកភូមិដែលបានដើរឆ្លងកាត់តាមផ្លូវមុខផ្ទះដើម្បីឲ្យគេជួយកូននាងប៉ុន្ដែគ្មានអ្នកណាគិតថានាងយំសុំឲ្យជួយឡើយព្រោះម្នាក់ៗខ្លាចនាងរត់ទៅបាត់អ្នកខ្លះខ្លាចឡើងឈឺវង្វេងក៏មាន។អ្នកភូមិចាប់ផ្ដើមខ្លាចខ្មោចនាងនីខ្លាំងឡើងៗរហូតដល់រកគ្រូខ្មោចដើម្បីមកចាប់វិញ្ញាណនាងនីដោយដុតផ្ទះនាងនី ធ្វើឲ្យនាងនីខឹងលងផ្អើល។ក្រោយមកនាងនីក៏បាត់កូននាងដោយសារមានគេចូលមកយកទៅ ធ្វើឲ្យនាងនីខឹងសម្បារតាមរកកូនពេញភូមិកូរអ្នកភូមិរស់នៅមិនបានហើយបានសម្លាប់អ្នកភូមិទៀតផង ធ្វើឲ្យមេភូមិនៅមិនបានក៏នាំគ្នារកគ្រូថ្មីមកចាប់នាងនីរហូតនាងនីសម្លាប់។ចុងក្រោយយាយញីបដែលជាអ្នកយកកូននាងនីទៅនៅវត្ដក៏ត្រូវបាននាងនីទៅតាមយកប៉ុន្ដែអ្នកភូមិយកកូននាងនីបានមុនដោយបម្រុងដុតកូននោះចោលហើយចាប់យាយញីបចងព្រោះគាត់ប្រឆាំងមិនឲ្យគេដុតកូននាងនី ពេលនោះនាងនីចេញមកដោយលងបន្លាចនិងសម្លាប់អ្នកគ្រប់គ្នា ភ្លាមនោះប្ដីនាងនីក៏ត្រឡប់មកវិញក្នុងភាពជាព្រះសង្ឃក៏បាននិយាយប្រាប់នាងនីថាខ្លួនមិនបានមានប្រពន្ធថ្មីទេ ដែលបាត់ទៅប៉ុន្មានខែគឺទៅបួសសងគុណម្ដាយដែលបានស្លាប់ទៅ ព្រោះពេលលិចទូកនោះមាណព្វមិនអាចជួយបានម្ដាយក៏ត្រូវស្លាប់ដោយមានតាមឿនដែលកុហក់នាងនីថាប្ដីការប្រពន្ធថ្មីចេញមុខមកសុំទោសសារភាពនូវកំហុសខ្លួនថាគាត់កុហក់ព្រោះតែគាត់ទទួលអំណោយពីនាយវាសនាដើម្បីធ្វើឲ្យនាងនីស្អប់ប្ដី។ក្រោយដឹងការពិតនាងនីក៏ប្រគល់កូនឲ្យប្ដីយកទៅថែ ប៉ុន្ដែនាយវាសនាមិនព្រមដោះលែងនាងឡើយបានធ្វើពិធីយកកូនក្នុងពោះធ្វើឲ្យនាងនីឈឺចុកចាប់ ចុងក្រោយនាងនីក៏ធ្វើបាបនាយវាសនាដេកដួលស្លាប់ហើយនាងក៏បានលាប្ដីនាងទៅចាប់ជាតិ។
Movies
រឿង យុវវ័យក្រោយសម័យអង្គរ | POST ANGKOR YOUTH
នាយដាវជាកូនតែម្នាក់គត់របស់លោកមេទ័ពត្រាកុដ ថ្ងៃមួយនាយដាវបានជួបនឹងនាងនាថដោយចៃដន្យហើយក៏ព្យាយាមធ្វើគ្រប់វិធីសាស្រ្តដើម្បីបាននាងជាគូគ្រង។ តែនាថមិនចាប់អារម្មណ៏នោះទេដោយសារតែនាយដាវខិលខូចពេក ក៏បង្កើតជាចិត្តមួយគុំគួននឹងនាថធ្វើបាបដោយមិនអោយអ្នកណាទិញសូត្រពីនាងបង្ខំអោយនាងមកធ្វើជាអ្នកបម្រើរបស់ខ្លួន ពេលដែលនៅជិតគ្នាយូរៗក៏បែរជានាថស្រឡាញ់នាយដាវវិញ។ ឪពុកដាវក៏ធ្លាក់ខ្លួនឈឺក៏បានផ្សំផ្គុំអោយក្លាយជាប្ដីប្រពន្ធនឹងគ្នាមិនបានប៉ុន្មានថ្ងៃផង ក្រុមចោរព្រៃបានលបមកសម្លាប់លោកត្រាកុដនឹងប្រជាជននៅក្នុងភូមិ។ Dao was the only son of the commander Trakod. One day, Dao unexpectedly met Nang Nath and tried every possible way to win her as his partner. However, Nath was not interested because Dao was too flawed, which created a resentment in her. He harmed her without anyone noticing and forced her to become his servant. Yet, as they spent more time together, Neath began to fall in love with Dao instead. Dao’s father also fell ill and managed to arrange for them to become husband and wife, but it wasn't long before a group of bandits returned to kill Commander Trakod and the villagers.
Recommended Movies
News


























