image-0
image-1

Coming Soon

រឿង​ យុវវ័យក្រោយសម័យអង្គរ | POST ANGKOR YOUTH

រឿង​ យុវវ័យក្រោយសម័យអង្គរ | POST ANGKOR YOUTH

នាយដាវជាកូនតែម្នាក់គត់របស់លោកមេទ័ពត្រាកុដ ថ្ងៃមួយនាយដាវបានជួបនឹងនាងនាថដោយចៃដន្យហើយក៏ព្យាយាមធ្វើគ្រប់វិធីសាស្រ្តដើម្បីបាននាងជាគូគ្រង។ តែនាថមិនចាប់អារម្មណ៏នោះទេដោយសារតែនាយដាវខិលខូចពេក ក៏បង្កើតជាចិត្តមួយគុំគួននឹងនាថធ្វើបាបដោយមិនអោយអ្នកណាទិញសូត្រពីនាងបង្ខំអោយនាងមកធ្វើជាអ្នកបម្រើរបស់ខ្លួន ពេលដែលនៅជិតគ្នាយូរៗក៏បែរជានាថស្រឡាញ់នាយដាវវិញ។ ឪពុកដាវក៏ធ្លាក់ខ្លួនឈឺក៏បានផ្សំផ្គុំអោយក្លាយជាប្ដីប្រពន្ធនឹងគ្នាមិនបានប៉ុន្មានថ្ងៃផង ក្រុមចោរព្រៃបានលបមកសម្លាប់លោកត្រាកុដនឹងប្រជាជននៅក្នុងភូមិ។ Dao was the only son of the commander Trakod. One day, Dao unexpectedly met Nang Nath and tried every possible way to win her as his partner. However, Nath was not interested because Dao was too flawed, which created a resentment in her. He harmed her without anyone noticing and forced her to become his servant. Yet, as they spent more time together, Neath began to fall in love with Dao instead. Dao’s father also fell ill and managed to arrange for them to become husband and wife, but it wasn't long before a group of bandits returned to kill Commander Trakod and the villagers.

Detail

Movies

រឿង ជើងមេឃពណ៌ស្វាយ | TOMORROW AGAIN

រឿង ជើងមេឃពណ៌ស្វាយ | TOMORROW AGAIN

បន្ទាប់ពីឪពុកស្លាប់ នាយដាវបានបង្កើតក្រុមដើម្បីរំដោះកុមារពីចោរព្រៃ។ នាយវង្សបានដឹកនាំក្រុមអ្នកភូមិទៅច្បាំងតែត្រូវចោរសម្លាប់អស់ ហើយនាយដាវបានមករំដោះអ្នកដែលនៅសល់។ នាយវង្សក្លែងបន្លំថានាយដាវស្លាប់និងឡើងធ្វើមេស្រុកថ្មី។ នាងនាថ ត្រូវអ្នកភូមិចោទថាជាប់ពាក់ព័ន្ធនឹងចោរ បន្ទាប់ពីប្ដីទៅច្បាំងចោល។ នាយវង្សព្យាយាមរំលោភនាង រហូតនាងស្លាប់ ខណៈដែលនាយដាវកំពុងច្បាំងរហូតដល់ឈ្នះ។ After the father died, the leader Dao formed a group to rescue children from bandits. Leader Vong led the villagers to hide but was killed by the bandits, and Dao came to rescue those who remained. Vong pretended that Dao was dead and took over as the new leader. Neang Neath was accused by the villagers of being involved with the bandits after her husband went to hide. Leader Vong attempted to assault her until she died, while Dao was hiding until he was victorious.

Detail

Recommended Movies

promotion-background
banner

ទស្សនាខ្មែរភាពយន្តខ្នាតធំ
នៅកន្លែងរបស់អ្នក

ទាញយកម្មវិធី Angkor DC តាមរយៈ

store
store

News

រឿង"បណ្ដាសារ​នាង​រាត្រី" សម្ពោធ​ផ្អើល​រោងកុន Major Cineplex យប់​មិញ ចាយទុន​មិនធម្មតា!
រឿង"បណ្ដាសារ​នាង​រាត្រី" សម្ពោធ​ផ្អើល​រោងកុន Major Cineplex យប់​មិញ ចាយទុន​មិនធម្មតា!
ប៉ុន្ដែ​មុន​លោក​មុន​លោក​ពី​លើ​វេទិកា ត្រូវ​បាន​ពិធីករ​ក្នុង​កម្មវិធី​បាន​ស្ទាក់សួរ​ជំនួស​ទស្សនិកជន​យ៉ាង​ខ្លី ហើយ​លោក​ក៏​បាន​បង្ហើប​យ៉ាង​ខ្លី ហើយ​ច្បាស់ៗ​ដែរ។ នោះ​គឺ​សំណួរ ថា​តើ​ខ្សែភាពយន្ដ​នេះ​បាន​ចំណាយ​ទុន​ថត​អស់​ប៉ុន្មាន? ភ្លាម​នោះ​ចាងហ្វាង​ផលិតកម្ម​រូប​នេះ ចំពោះ​ខ្សែភាពយន្ដ​ខ្នាត​ធំ​នេះ គឺ​បាន​ចំណាយ​ទុន​សរុប​ជិត ៣៨​ម៉ឺនដុល្លារ។ ជំនួស​ដោយ​ពាក្យ​ភ្ញាក់ផ្អើល អ្នក​ចូល​រួម​បាន​ទះដៃ​អបអរសាទរ។
ថ្ងៃសម្ពោធសើចផ្អើលរោងកុន ថ្ងៃនេះ រឿង“ស្រឡាញ់បងល្អពេក” ចាប់ផ្ដើមចាក់បញ្ចាំងហើយ!
ថ្ងៃសម្ពោធសើចផ្អើលរោងកុន ថ្ងៃនេះ រឿង“ស្រឡាញ់បងល្អពេក” ចាប់ផ្ដើមចាក់បញ្ចាំងហើយ!
“ល្អពេក” គឺជាឈ្មោះរបស់តួអង្គឯកប្រុសសម្ដែងដោយលោក ជា សុវណ្ណនរាហ៍ បង្ហាញចរិតស្លូតបូត សម្ដីមួយៗប៉ុន្ដែតួអង្គឯកស្រីដែលសម្ដែងដោយអ្នកនាង សារ៉ាយ សក្កណា ចេះតែទាញមាត់ នាំកាយតួប្រុសបង្កើតជាសំណើចស្ទើរគ្រប់ឈុតឆាក។ ខ្សែភាពយន្ដ រឿង”ស្រឡាញ់បងល្អពេក” គឺជាស្នាដៃនិពន្ធ និងដឹកនាំសម្ដែងដោយក្រុមហ៊ុន អិល ឌី ដែលមហាជនបានទទួលស្គាល់ និងកោតសរសើរលើគុណភាពភាពយន្ដជាច្រើន ជាពិសេសរឿងបែបកំប្លែងដូចបានដាក់សម្ពោធនៅពេលនេះ។
រឿង " ប៉ាឆាបូជាព្រាយ - PACHA "
រឿង " ប៉ាឆាបូជាព្រាយ - PACHA "
កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ផលិតកម្ម LD បានបើកសម្ពោធភាពយន្តរឿង “ប៉ាឆាបូជាព្រាយ” ដោយមានតួសម្ដែង និង ហ្វេនៗចូលរួមយ៉ាងច្រើន នៅផ្សារទំនើប ជីបម៉ុង 271។ នៅក្នុងថ្ងៃនោះ ផលិតករក៏បានដាក់បញ្ចាំងរឿងដើម្បីអោយអ្នកចូលរួមសម្ពោធបានទស្សនាផង។