រឿងចាស់កំព្រា
តារ៉ូជាមនុស្សចាស់មានអាយុច្រើនហើយ ប៉ុន្តែគាត់រស់នៅតែម្នាក់ឯង ក្រោយពេលកូនៗទាំងបីរបស់ គាត់រៀបការហើយបែកផ្ទះអស់។ ដោយសារគាត់គេងមិនលក់ តារ៉ូតែងតែមកផឹកកាហ្វេនិងតែផ្កាប់នាពេល ម៉ោង៣ជិតភ្លឺនៅតូបលក់កាហ្វេនិងតែផ្កាប់ របស់នាយសាន់ជានិច្ចរហូតដល់ក្លាយជាម៉ូយប្រចាំ។ នាយសាន់ដឹងថាតារ៉ូជាចាស់កំព្រា គ្មានកូននៅក្បែរមើលថែទាំ គេក៏បានណែនាំ ឱ្យតារ៉ូធ្វើពុតជាស្លាប់ ដើម្បីឱ្យកូនៗមកលេងផ្ទះ។ តារ៉ូហេតុតែឯកាពេកព្រោះបាត់មិត្ត ចាស់ៗធ្លាប់តែផឹកកាហ្វេនិយាយរឿងក្នុងចិត្តជាមួយ ដោយសារគេទៅនៅជាមួយកូន ខ្លះទៀតក៏ចូលពេទ្យព្រោះជំងឺមនុស្សចាស់។ ម្យ៉ាងនឹកកូនផង គាត់ក៏ព្រមធ្វើតាមនា យ សាន់ប្រាប់។ លុះពេលកូនៗមកដល់ ដឹងថាតារ៉ូកុហក ពួកគេខឹងតារ៉ូយ៉ាងខ្លាំងព្រោះធ្វើ ឱ្យខាតការងារគេ។ តារ៉ូត្រូវកូនស្ដីឱ្យហើយ គេទុកចៅឱ្យគាត់មើលទៀត។
Release Date: May 8, 2026 Duration: 98 mn
Genre: DramaComedy Romance
