រឿងព្រាយបំពេកូន
Coming Soon

រឿងព្រាយបំពេកូន

នាងនីជាអ្នកលក់នំបញ្ចុកក្នុងភូមិមានប្ដីជាកសិករនិងកូនអាយុ៦ខែនិងកំពុងតែពរពោះកូនក្នុងផ្ទៃ។ ថ្ងៃមួយដោយឃ្លានសត្វបក្សីពេកនាងនីនិងប្ដីក៏បានយកកប់ភ្លើងទៅបុកសម្បុកបានសត្វមេធំមួយយកមកពិសារបាយជុំគ្នា។បន្ទាប់មកប្ដីនាងនីក៏ត្រូវជូនម្ដាយទៅស្រុកកំណើតវិញ ប៉ុន្ដែចៃដន្យអីចំថ្ងៃមានព្យុះភ្លៀងខ្លាំង ធ្វើឲ្យទូកក្រឡាប់លិចបាត់ស្រមោល។នាងនីបាត់ដំណឹងប្ដីដោយបាត់យូរខែក៏កើតក្ដីព្រួយបារម្ភនឹករលឹកបានពឹងអ្នកស្គាល់ឲ្យទៅតាមរកប្ដីមុនខ្លួនសម្រាលកូន។នាងនីរស់នៅចិញ្ចឹមកូនទាំងលំបាកវេទនាតែម្នាក់ឯង ក្រោយមកក៏ទទួលបានដំណឹងថាប្ដីទៅមានប្រពន្ធថ្មី នាងនីដឹងហើយឈឺចិត្ដម្នាក់ឯង ហើយនាងយំបីកូនកាត់ព្រៃក៏ត្រូវបាននាយវាសនាដែលជាអ្នកភូមិធ្លាប់តាមស្រលាញ់នាងតែនាងមិនព្រមក៏បានធ្វើបាបនាងរហូតដល់នាងដេកស្លាប់ក្រោយផ្ទះ។បន្ទាប់ពីស្លាប់ទៅខ្មោចនាងនីក៏បានយំសុំជំនួយពីអ្នកភូមិដែលបានដើរឆ្លងកាត់តាមផ្លូវមុខផ្ទះដើម្បីឲ្យគេជួយកូននាងប៉ុន្ដែគ្មានអ្នកណាគិតថានាងយំសុំឲ្យជួយឡើយព្រោះម្នាក់ៗខ្លាចនាងរត់ទៅបាត់អ្នកខ្លះខ្លាចឡើងឈឺវង្វេងក៏មាន។អ្នកភូមិចាប់ផ្ដើមខ្លាចខ្មោចនាងនីខ្លាំងឡើងៗរហូតដល់រកគ្រូខ្មោចដើម្បីមកចាប់វិញ្ញាណនាងនីដោយដុតផ្ទះនាងនី ធ្វើឲ្យនាងនីខឹងលងផ្អើល។ក្រោយមកនាងនីក៏បាត់កូននាងដោយសារមានគេចូលមកយកទៅ ធ្វើឲ្យនាងនីខឹងសម្បារតាមរកកូនពេញភូមិកូរអ្នកភូមិរស់នៅមិនបានហើយបានសម្លាប់អ្នកភូមិទៀតផង ធ្វើឲ្យមេភូមិនៅមិនបានក៏នាំគ្នារកគ្រូថ្មីមកចាប់នាងនីរហូតនាងនីសម្លាប់។ចុងក្រោយយាយញីបដែលជាអ្នកយកកូននាងនីទៅនៅវត្ដក៏ត្រូវបាននាងនីទៅតាមយកប៉ុន្ដែអ្នកភូមិយកកូននាងនីបានមុនដោយបម្រុងដុតកូននោះចោលហើយចាប់យាយញីបចងព្រោះគាត់ប្រឆាំងមិនឲ្យគេដុតកូននាងនី ពេលនោះនាងនីចេញមកដោយលងបន្លាចនិងសម្លាប់អ្នកគ្រប់គ្នា ភ្លាមនោះប្ដីនាងនីក៏ត្រឡប់មកវិញក្នុងភាពជាព្រះសង្ឃក៏បាននិយាយប្រាប់នាងនីថាខ្លួនមិនបានមានប្រពន្ធថ្មីទេ ដែលបាត់ទៅប៉ុន្មានខែគឺទៅបួសសងគុណម្ដាយដែលបានស្លាប់ទៅ ព្រោះពេលលិចទូកនោះមាណព្វមិនអាចជួយបានម្ដាយក៏ត្រូវស្លាប់ដោយមានតាមឿនដែលកុហក់នាងនីថាប្ដីការប្រពន្ធថ្មីចេញមុខមកសុំទោសសារភាពនូវកំហុសខ្លួនថាគាត់កុហក់ព្រោះតែគាត់ទទួលអំណោយពីនាយវាសនាដើម្បីធ្វើឲ្យនាងនីស្អប់ប្ដី។ក្រោយដឹងការពិតនាងនីក៏ប្រគល់កូនឲ្យប្ដីយកទៅថែ ប៉ុន្ដែនាយវាសនាមិនព្រមដោះលែងនាងឡើយបានធ្វើពិធីយកកូនក្នុងពោះធ្វើឲ្យនាងនីឈឺចុកចាប់ ចុងក្រោយនាងនីក៏ធ្វើបាបនាយវាសនាដេកដួលស្លាប់ហើយនាងក៏បានលាប្ដីនាងទៅចាប់ជាតិ។



Release Date: March 27, 2026Duration: 110 mn

Genre: Thriller-Horror

Trailer

Popup Banner

Popup Banner